វីរៈបុរសដែលមិនធ្វើឲ្យយើងខកចិត្ត
សៀវភៅរឿងដែលខ្ញុំបានអានកាលពីពេលថ្មីៗនេះ និយាយបែបប្រឌិតអំពីតួអង្គ ក្នុងបរិបទនៃប្រវត្តិសាស្រ្តអាមេរិក ដែលក្នុងនោះ តួអង្គដែលជាអ្នកប្រដាប់ដោយកាំភ្លើង មានឈ្មោះវីយ៉ាត អៀប(Wyatt Earp) និងម្នាក់ទៀតជាមនុស្សខ្ជិល ឈ្មោះដក់ ហូលីដេ(Doc Holliday)។ នៅក្នុងកម្មវិធីសម្ភាសរបស់វិទ្យុជាតិសាធារណៈ អ្នកនិពន្ធបានមានប្រសាសន៍ អំពីតួអង្គឈ្មោះអៀបនោះថា “នៅក្នុងជីវិតពិត លោកអៀប មិនបានធ្វើអ្វីដែលគួរឲ្យកត់សំគាល់ទាល់តែសោះ”។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលពួកគេបានក្លាយជាវីវរៈបុរសតែនៅក្នុងសៀវភៅ និងខ្សែភាពយន្តហូលីវូដប៉ុណ្ណោះ ព្រោះកំណត់ត្រាប្រវត្តិសាស្ត្រមិនបានបង្ហាញថា ពួកគេជាវីវរៈបុរសនោះឡើយ។
ប៉ុន្តែ ព្រះគម្ពីរមិនមានលក្ខណៈប្រឌិតយ៉ាងដូចនេះទេ។ ព្រះគម្ពីរបានចែងអំពីមនុស្សជាច្រើន ដែលមានចំណុចខ្វះខាត ច្រើន តែបានក្លាយជាវីវរៈបុសដ៏ពិត។ ប៉ុន្តែយើងមិនត្រូវមើលរំលង ប្រភពនៃសកម្មភាពដ៏អង់អាចរបស់ពួកគេឡើយ។ ពួកគេបានជឿលើព្រះអម្ចាស់ ដែលបានជ្រើសរើសមនុស្សដែលមិនគ្រប់លក្ខណ៍ ដើម្បីបំពេញគោលបំណងដ៏គួរឲ្យកត់សំគាល់របស់ទ្រង់។ លោកម៉ូសេស្ថិតក្នុងចំណោមវីរៈបុរសដែលលេចធ្លោជាងគេ ក្នុងព្រះគម្ពីរ។ យើងច្រើនតែភ្លេចថា គាត់ធ្លាប់សម្លាប់មនុស្ស និងជាអ្នកដឹកនាំដែលមានការស្ទាក់ស្ទើរ ដែលធ្លាប់ប្រកែកជាមួយព្រះថា “ហេតុអ្វីបានជាទ្រង់ធ្វើទុក្ខដល់ទូលបង្គំ ជាអ្នកបំរើទ្រង់ដូច្នេះ … គឺទ្រង់បានផ្ទុកមនុស្សទាំងនេះជាបន្ទុកលើទូលបង្គំវិញ តើទូលបង្គំជាឪពុកនៃមនុស្សទាំងនេះឬ តើទូលបង្គំបានបង្កើតគេមកឬអី?”(ជនគណនា ១១:១១-១២)។
ដូចនេះលោកម៉ូសេពិតជាមានចំណុចខ្វះខាតច្រើនណាស់! តែព្រះគម្ពីរហេព្រើបានរំឭកយើងថា “លោកម៉ូសេក៏ស្មោះត្រង់ នៅក្នុងដំណាក់នៃទ្រង់ទាំងមូលមែន ទុកដូចជាអ្នកបំរើ សំរាប់ជាទីបន្ទាល់ ពីការដែលត្រូវថ្លែងប្រាប់មកតាមក្រោយ”(ហេព្រើ ៣:៥)។ វីរបុរសដ៏ពិត នាំឲ្យយើងងាកទៅរកព្រះដ៏ជាវីវរៈបុរស ដែលមិនដែលធ្វើឲ្យយើងខកចិត្តឡើយ។ “ព្រះយេស៊ូវទ្រង់សក្តិសមនឹងទទួលសិរីល្អ លើសលោកម៉ូសេទៀត”(ខ.៣)។-Tim…
ក្របីចម្លងភក់
កាលពីពេលព្រឹកថ្ងៃមួយ លីលៀ(Lilia) បានរៀបចំខ្លួនទៅធ្វើការ ទន្ទឹមនឹងនោះ ជេស(Jess)កូនស្រីរបស់គាត់ដែលមានអាយុ៤ឆ្នាំ ក៏រៀបចំខ្លួនធ្វើកិច្ចការរបស់នាងផងដែរ។ គ្រួសារមួយនេះបានទិញម៉ាស៊ីនអាំងនំប៉័ងស្វ័យប្រវត្តិ ដែលបង្វិលនំប៉័ងពីទម្រខាងលើ ចុះមកទម្រខាងក្រោម ធ្វើឲ្យជេសមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ពីបីនាទីក្រោយមក លីលៀក៏បានឃើញនំប៉័ងមួយដុំដែលមិនទាន់អំាង និងនំប៉័ងកន្លះចំណិត ដែលបានអាំងហើយ នៅលើទម្រខាងក្រោម។ ជេសក៏បាននិយាយឮៗថា “ខ្ញុំពិតជាពូកែដុតនំមែន!”
នេះមិនមែនជាការអស្ចារ្យទេ ដែលក្មេងស្រីដែលចង់ដឹងចង់ឃើញម្នាក់ អាចអាំងនំប៉័ងដោយប្រើមាស៊ីនស្វ័យប្រវត្តិ។ ប៉ុន្តែ ពេលដែលព្រះយេស៊ូវធ្វើឲ្យនំប៉័ង៥ដុំ និងត្រីពីរកន្ទុយ ក្លាយជាអាហារសម្រាប់មនុស្សរាប់ពាន់នាក់ នៅជើងភ្នំ ពួកគេក៏បានទទួលស្គាល់ការអស្ចារ្យ ក្នុងព្រឹត្តិការណ៍នោះ ហើយចង់តាំងទ្រង់ជាស្តេច(យ៉ូហាន ៦:១-១៥)។
ជាការពិតណាស់ នគររបស់ព្រះយេស៊ូវ មិនមែនជា “នគររបស់លោកិយ”ទេ(យ៉ូហាន ១៨:៣៦) ហើយទ្រង់ក៏បានយាងចេញទៅ។ ពេលពួកបណ្តាជនរកឃើញទ្រង់ នៅថ្ងៃបន្ទាប់ ព្រះគ្រីស្ទទ្រង់ក៏បានបង្ហាញថា ពួកគេបានគិតខុសហើយ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសំគាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ”(៦:២៦)។ ពួកគេច្រឡំថា ព្រះយេស៊ូវ នឹងធ្វើជាស្តេច ដែលប្រទានឲ្យពួកគេមានអាហារបរិភោគឆ្អែត និងរំដោះជនជាតិពួកគេពីការគ្រប់គ្រងរបស់បរទេស។ តែព្រះយេស៊ូវទ្រង់ក៏បានលើកទឹកចិត្តពួកគេថា “កុំឲ្យខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជីវិតអស់កល្បជានិច្ចវិញ”(ខ.២៧)។
ទស្សនៈបែកលោកិយធ្វើឲ្យយើងចាត់ទុកព្រះយេស៊ូវ ជាក្របីសម្រាប់ចម្លងភក់។ តាមពិត ទ្រង់ជានំប៉័ងជីវិត។-Tim…
ប្រាជ្ញាសម្រាប់ប្រើក្នុងបណ្តាញអ៊ីនធើណិត
ពេលយើងមើលផ្នែកខាងក្រោម នៃគេហទំព័រពត៌មាន នៅតាមបណ្តាញអ៊ីនធើណិត យើងនឹងឃើញផ្នែកសម្រាប់ “បញ្ចេញមតិ ឬ comment” ដែលអ្នកអាន អាចបញ្ចេញមតិយោបលផ្សេងៗបាន។ សូម្បីតែនៅក្នុងគេហទំព័រពត៌មានដ៏ល្បីល្បាញបំផុត ក៏មិនខ្វះអ្នកបញ្ចេញមតិ ដែលប្រើពាក្យអសុរោះ ការជេរប្រទិច និងហៅឈ្មោះអាក្រក់ៗ ។ល។
កណ្ឌគម្ពីរសុភាសិត ត្រូវបានចងក្រងប្រហែល៣០០០ឆ្នាំមុន ប៉ុន្តែ ប្រាជ្ញាដែលមានក្នុងបទគម្ពីរនេះ អាចប្រើត្រូវគ្រប់សម័យកាល ហើយក៏ត្រូវនឹងបរិបទនៃការផ្សាយពត៌មានថ្មីៗ ប្រចាំថ្ងៃ ក្នុងសង្គមបច្ចុប្បន្នផងដែរ។ សុភាសិតពីរផ្សេងគ្នា ក្នុងជំពូក២៦ ហាក់ដូចជាមានន័យផ្ទុយពីគ្នា បើយើងមិនគិតឲ្យស៊ីជម្រៅទេនោះ ប៉ុន្តែ សុភាសិតទាំងពីរសុទ្ធតែអាចប្រើ ត្រូវយ៉ាងល្អឥតខ្ចោះសម្រាប់បណ្តាញសង្គមសព្វថ្ងៃ។ គឺដូចមានសេចក្តីចែងថា “កុំឲ្យឆ្លើយតបនឹងមនុស្សល្ងីល្ងើ តាមសេចក្តីចំកួតរបស់វាឡើយ ក្រែងឯងក៏បានដូចជាវាដែរ”(ខ.៤)។ ហើយ “ចូរឆ្លើយតបនឹងមនុស្សល្ងីល្ងើ ឲ្យចំនឹងសេចក្តីចំកួតរបស់វាចុះ ក្រែងវាមើលខ្លួនដោយសេចក្តីអំនួតថា ជាអ្នកមានប្រាជ្ញា”(ខ.៥)។ តាមពិតសុភាសិតទាំងពីរខនេះមិនមានន័យផ្ទុយគ្នាទេ គឺគ្រាន់តែចង់បង្រៀនយើង កុំឲ្យឆ្លើយតប តាមរបៀបរបស់មនុស្សល្ងីល្ងើ។ តែចូរឆ្លើយតប ឲ្យបានសមរម្យ ដើម្បីកុំឲ្យគេគិតថា ភាពល្ងង់ល្ងើនោះ ជាប្រាជ្ញានោះឡើយ។
បញ្ហាដែលខ្ញុំមាននោះគឺថា ភាពល្ងង់ល្ងើដែលខ្ញុំជួបប្រទះ ច្រើនតែជាភាពល្ងង់ល្ងើរបស់ខ្លួនឯង។ ជួនកាល ខ្ញុំបានបញ្ចេញយោបល ឬ comment ក្នុងបណ្តាញសង្គម ដោយខ្វះការគួរសម ឬប្រើពាក្យសម្តីរបស់នរណាម្នាក់ ដើម្បីវាយប្រហារទៅអ្នកនោះវិញ។ ខ្ញុំមិនត្រូវប្រព្រឹត្តចំពោះអ្នកដទៃ…
ព្រះទ្រង់រង់ចាំអត់ទោសឲ្យ
មានពេលមួយ អ្នកស្រីចេន(Jen) បានអង្គុយ នៅរានហាលមុខផ្ទះគាត់ ដោយសួរខ្លួនឯងថា តើនាងគួរនិពន្ធសៀវភៅឬទេ? នាងចូលចិត្តសរសេរអត្ថបទដាក់ក្នុងគេហទំព័រប្រភេទ blog នៅតាមបណ្តាញអ៊ីនធើណិត ហើយធ្វើជាវាគ្មិនជាសាធារណៈ តែគាត់យល់ថា ព្រះទ្រង់សព្វព្រះទ័យឲ្យគាត់ធ្វើច្រើនជាងនេះ។ គាត់ថា គាត់បានទូលសួរព្រះថា តើទ្រង់ឲ្យនាងនិពន្ធសៀវភៅឬទេ? នាងក៏បានសន្ទនាជាមួយទ្រង់ ហើយសូមឲ្យទ្រង់ដឹកនាំនាង។
នាងក៏ចាប់ផ្តើមឆ្ងល់ថា តើព្រះទ្រង់សព្វព្រះទ័យឲ្យនាងនិពន្ធសៀវភៅ អំពីការដែលប្តីរបស់នាងញៀននឹងការមើលរូបភាពអាសអាភាស និងអំពីការដែលព្រះកំពុងធ្វើការក្នុងជីវិតរបស់ប្តីគាត់ និងទំនាក់ទំនងប្តីប្រពន្ធរបស់គាត់។ ប៉ុន្តែ បន្ទាប់មក គាត់ក៏បានគិតថា ការនិពន្ធសៀវភៅដូចនេះ អាចធ្វើឲ្យប្តីគាត់អាប់ឱនជាសាធារណៈ។ ដូចនេះ គាត់ក៏បានអធិស្ឋានថា តើគាត់គួរតែនិពន្ធសៀវភៅនោះជាមួយស្វាមីគាត់ឬទេ? ហើយគាត់ក៏បានសួរលោកក្រេក(Craig) ដែលជាស្វាមី។ គាត់ក៏បានយល់ព្រម។
បន្ទាប់ពីស្តេចដាវីឌ បានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរ ទ្រង់ក៏បានបើកបង្ហាញអំពើបាបទ្រង់ ជាសាធារណៈ។ គឺដូចដែលទ្រង់បានរៀបរាប់អំពីអំពើបាបនោះ នៅក្នុងបទទំនុកដំកើងថា “កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំបានខ្សោះទៅ។ ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់ ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយ ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំង ការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ”(ទំនុកដំកើង ៣២:៣,៥)។ មិនមែនគ្រប់គ្នាសុទ្ធតែត្រូវបើកបង្ហាញអំពើបាបរបស់ខ្លួនជាសាធារណៈឡើយ ប៉ុន្តែ ពេលដែលស្តេចដាវីឌបានសារភាពអំពើបាបទ្រង់ ទ្រង់ក៏បានរកឃើញសន្តិភាព នៅក្នុងចិត្ត និងការប្រោសឲ្យជា ដែលបណ្តាលចិត្តទ្រង់ឲ្យសរសើរដំកើង និងថ្វាយបង្គំព្រះ។
លោកក្រេក និងអ្នកស្រីចេនបានមានប្រសាសន៍ថា ពេលដែលពួកគេនិពន្ធសៀវភៅនោះជាមួយគ្នា អំពីរឿងផ្ទាល់ខ្លួនដ៏ស៊ីជម្រៅ…
ដើរជាមួយយឺតៗ
មានពេលមួយ ខេលិប(Celeb)មានជម្ងឺជាទម្ងន់។ គ្រូពេទ្យបានពិនិត្យមើលជម្ងឺប្រព័ន្ធប្រសាទរបស់វា ហើយក៏រកឃើញថា ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់នេះ មានជម្ងឺពិការរយៈពេលខ្លី។ ឪពុកម្តាយរបស់វាមានការថប់បារម្ភយ៉ាងខ្លាំង បានជាពួកគេអធិស្ឋាន ទាំងរង់ចាំព្រះទ្រង់ឆ្លើយតប។ ខេលិបក៏បានចាប់ផ្តើមធូស្រាលពីជម្ងឺបន្តិចម្តងៗ។ ជាច្រើនខែក្រោយមក ពេលដែលក្រុមគ្រូពេទ្យអនុញ្ញាតឲ្យខេលិប ចូលរៀន ខេលិបគ្រាន់តែអាចដើរយឺតៗ តែគ្មានលំនឹងទេ។
ថ្ងៃមួយ ឪពុករបស់វាក៏បានទៅមើលវា នៅសាលា។ គាត់បានមើលកូនប្រុសគាត់ ដើរចុះតាមជណ្តើរយឺតៗ ទៅរកកន្លែងក្មេងលេង។ បន្ទាប់មក គាត់ក៏បានឃើញថាយល័រ(Tyler) ដែលជាមិត្តភក្តិរបស់វា បានដើរទន្ទឹមនឹងវា។ ក្នុងពេលចេញលេងនោះ ក្មេងៗដទៃទៀតបានរត់លេងកម្សាន្តយ៉ាងសប្បាយរីករាយ តែថាយល័របានដើរយឺតៗ ជាមួយមិត្តសំឡាញ់ដ៏ទន់ខ្សោយម្នាក់នេះ នៅកន្លែងក្មេងលេង។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកយ៉ូប។ គាត់ប្រាកដជាត្រូវការមិត្តសំឡាញ់ដ៏ល្អ ដូចថាយល័រដែរហើយ។ ផ្ទុយទៅវិញ នៅពេលគាត់មានទុក្ខជាទម្ងន់ គាត់មានមិត្តភក្តិបីនាក់ ដែលនិយាយប្រាប់ពីទោសកំហុសរបស់គាតa់ទៅវិញ។ គឺដូចដែលលោកអេលីផាបានសួរគាត់ថា “ចូរអ្នកនឹកចាំចុះ បើអ្នកណាឥតទោស តើដែលវិនាសដែរឬអី តើមានកន្លែងណា ដែលមនុស្សទៀងត្រង់ត្រូវកាត់ចេញនោះ?”(យ៉ូប ៤:៧)។ ការចោទប្រកាន់ ក្នុងពេលមានទុក្ខដូចនេះ បាននាំឲ្យលោកយ៉ូបប្រកាស់ ដោយចិត្តល្វីងជូរចត់ទៅកាន់ពួកគេថា “ខ្ញុំបានឮសេចក្តីយ៉ាងនោះជាច្រើនហើយ អ្នករាល់គ្នាសុទ្ធតែជាអ្នកកំសាន្តចិត្ត ដែលនាំឲ្យល្វើយវិញ!”(១៦:២)
ព្រះយេស៊ូវមិនមានលក្ខណៈដូចនេះទេ។ នៅពេលល្ងាច មុនពេលគេយកទ្រង់ទៅឆ្កាង ទ្រង់បានចំណាយពេលកម្សាន្តចិត្តពួកសាវ័ករបស់ទ្រង់។ ទ្រង់បានសន្យាថា នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ ដែលនឹងយាងមកគង់នៅជាមួយពួកគេ ជារៀងរហូត(យ៉ូហាន…
ភាពស្រស់ស្អាតនៅគ្រប់ទិសទី
កូនប្រុសរបស់ខ្ញុំ ចូលចិត្តបេះផ្កាស្រងែម្យ៉ាងដែលមានពណ៌លឿង ដូចផ្កាស្បៃរឿង ឲ្យម្តាយរបស់វា។ រហូតមកដល់ពេលនេះ ភរិយារបស់ខ្ញុំនៅតែចូលចិត្តទទួលផ្កានោះពីវា ដោយឥតធុញទ្រាន់។ ខ្ញុំបានគិតថាផ្កានោះគ្រាន់តែជាផ្កាស្មៅប៉ុណ្ណោះ តែកូនប្រុសដ៏តូចរបស់ខ្ញុំបានឲ្យតម្លៃផ្កានោះណាស់។ ថ្ងៃមួយ ខ្ញុំបាននាំក្មេងតូចដ៏គួរឲ្យស្រឡាញ់ម្នាក់នេះដើរផ្សាជាមួយខ្ញុំ។ ពេលយើងដើរកាត់កន្លែងលក់ផ្កា វាក៏បានចង្អុលទៅផ្កាស្រងែពណ៌លឿងនោះ ដោយចិត្តរំភើបរីករាយ ហើយក៏បានប្រាប់ខ្ញុំឲ្យទិញផ្កានោះ ឲ្យម្តាយរបស់វា។ ខ្ញុំក៏បានអស់សំណើច។
អ្នកខ្លះនឹកចាំ អំពីអំពើបាបរបស់អ័ដាំម ពេលពួកគេគិតអំពីស្រងែ។ ពេលអ័ដាម និងនាងអេវ៉ាបរិភោគផ្លែដឹងខុសត្រូវ ដែលព្រះបានហាម ពួកគេបាននាំបណ្តាសា ចូលទៅក្នុងលោកិយ ដែលនាំឲ្យមនុស្សត្រូវធ្វើការដោយពិបាក ដោយសារស្រងែ និងបន្លា ស្ត្រីឆ្លងទន្លេមានការឈឺចាប់ខ្លាំង ហើយត្រូវជួបសេចក្តីស្លាប់នៅចុងបញ្ចប់នៃជីវិត(លោកុប្បត្តិ ៣:១៦-១៩)។
ប៉ុន្តែ កែវភ្នែកដ៏ក្មេងខ្ចីរបស់កូនប្រុសខ្ញុំ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងផ្សេង។ គឺនឹកចំាថា ដើមស្រងែក៏មានសម្រស់ផងដែរ។ ការឈឺចាប់ពេលឆ្លងទន្លេ មិនបានធ្វើឲ្យយើងអស់សង្ឃឹមឡើយ។ នៅទីបញ្ចប់ ព្រះយេស៊ូវបានឈ្នះសេចក្តីស្លាប់ហើយ។ បទគម្ពីរលោកុប្បត្តិ ៣:១៥ បានចែងថា ពូជរបស់អ័ដាំម និងនាងអេវ៉ា នឹងធ្វើសង្រ្គាមឈ្នះពូជរបស់សត្វពស់។ ពូជនោះ ជាអង្គព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានរំដោះយើង ឲ្យរួចពីបណ្តាសានៃសេចក្តីស្លាប់(កាឡាទី ៣:១៦)។
លោកិយពោរពេញដោយការអាក្រក់ តែមានការអស្ចារ្យជាច្រើនកំពុងរង់ចាំយើង នៅគ្រប់ច្រក។ សូម្បីតែស្មៅ និងស្រងែក៏អាចរំឭកយើង អំពីព្រះបន្ទូលសន្យានៃការប្រោសលោះ និងព្រះអាទិករ…
ការបង្កើតរបស់ថ្មី
លោកឆាល ហ៊ូភ័រ(Charles Hooper) ចូលចិត្តកែឆ្នៃកំណាត់ឈើ ដែលគេលែងឲ្យតម្លៃ។ គាត់បានប្រមូលឈើចាស់ៗ ពីជង្រុកពោត ដែលគេបានបោះបង់ចោលតាំងពីយូរមកហើយ។ បន្ទាប់មក គាត់ក៏បានកាប់រំលំដើមសែន និងដើមស្រល់ពីរបីដើម ដែលដុះក្នុងបរិវេណដីគាត់ ហើយក៏បានចាំងដើមទាំងនោះដោយផ្ចិតផ្ចង់ ឲ្យក្លាយជាឈើជ្រុង ដោយប្រើពូថៅធំរបស់ជីតាគាត់។ គាត់ក៏បានចាប់ផ្តើមសង់ផ្ទះ ដោយប្រើឈើចាស់លាយនឹងឈើថ្មីៗ។ ទីបំផុត គាត់ក៏សង់បានផ្ទះដ៏ធំមួយ ដែលមានរូបរាង្គដ៏ល្អឥតខ្ចោះ មានដើមឈរអមសងខាង ក្នុងក្រុងថេនេស៊ី រីជ បានជាគេថតរូបផ្ទះនោះ ដាក់ក្នុងកាតប៉ូស្តាល់ជាដើម។ គេបានប្រើផ្ទះនោះជាផ្ទះសំណាក់ផង និងសារៈមន្ទីរផង សម្រាប់ធ្វើជាកេរមរតកដ៏មានតម្លៃរបស់គ្រួសារគាត់។ សំណង់អគារនេះបានឈរនៅយ៉ាងមាំមួន ដែលជាការរំឭកដល់ទស្សនវិស័យ ជំនាញ និងការអត់ធ្មត់របស់គាត់ នៅក្នុងការសាងសង់ផ្ទះនោះ។
ពេលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំ ដែលនៅទីក្រុងអេភេសូរ អំពីការដែលព្រះយេស៊ូវបានបង្កើតពួកជំនុំឡើង ដោយនាំអ្នកជឿ ដែលជាជនជាតិយូដា និងអ្នកជឿដែលជាសាសន៍ដទៃ ឲ្យរួមគ្នាមកតែមួយ ក្នុងទ្រង់។ គឺដូចដែលគាត់បានចែងថា “ឥឡូវនេះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់”(អេភេសូរ ២:១៣)។ ពួកជំនុំទ្រង់ត្រូវបានសាងសង់ឡើង “លើគ្រឹះរបស់ពួកសាវ័ក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក ដែលដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចម្រើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សំរាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ”(ខ.២០-២១)។
ព្រះរាជកិច្ចរបស់ទ្រង់នៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ។…